លោកឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង បានអញ្ចើញជួបលោកវិរះសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុពន្ធ័នគរបាលភូមិន្ទថៃ សម្តែងការគួរសមនឹងពិភាក្សាការងារ

(ភ្នំពេញ)  នៅថ្ងៃពុធ០៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។


អត្ថបទដែលជាប់ទាក់ទង