ឧត្ដមសេនីយ៍ឯក ស រដ្ឋា ដឹកនាំបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ឃាត់ខ្លួនមនុស្សជិត៩០នាក់ ដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បើកប្រតិបត្ដិការបង្ក្រាប នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» មួយកន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់ និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ ។ ការបង្ក្រាបនេះ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤

ការចុះប្រតិបត្ដិការបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ដព្រះសីហនុ ព្រមទាំងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ។

អត្ថបទដែលជាប់ទាក់ទង