រដ្ឋបាលសង្កាត់អូរឫស្សីទី២ បានរៀបចំបើកវេទិកាសាធារណៈ ស្តីពី ភូមិ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែមីនា ឆ្នាំ២០២៤
សៀលថ្ងៃពុធ ១២រោច ខែ មាជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៤ រដ្ឋបាលសង្កាត់អូរឫស្សីទី២ បានរៀបចំបើកវេទិកាសាធារណៈ ស្តីពី ភូមិ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែមីនា ឆ្នាំ២០២៤ ជាមួយនិងប្រជាពល រដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អនុប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ និងជាអភិបាលរង នៃគណៈអភិបាល ខណ្ឌ ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ដែលមានការចូលរួមពី លោកចៅរងទី១សង្កាត់អូរឫស្សីទី២ តំណាងអធិការនគរបាលខណ្ឌ តំណាងការិ-ភូមិបាលខណ្ឌ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៦ នាក់ មកពី៩ភូមិ នៃសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។