ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ញើញចូលរួមពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

នារសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អញ្ញើញចូលរួមពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”Women and Girls in Digital Transformation” នៅសាលប្រជុំអគារS ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ និងលោកជំទាវកត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

មុនបញ្ចប់ពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”Women and Girls in Digital Transformation” ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ស សុខា គោរពជូនបាច់ផ្កា និងវត្ថុអនុវស្សាវរីយ៍ ដល់លោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ ព្រមទាំងលោកជំទាវថ្នាក់ដឹកនាំជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង