នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារប្រគល់អំណោយជូនដល់គ្រួសារ លោកព្រឹន្ទបាលទោ ពុំ សំណាង ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។
អំណោយដែលក្រុមការងារបានប្រគល់មានដូចជា ទឹកសុទ្ធ ០១កេស, ទឹកដោះគោ ២យួរ, អង្ករ ០១ការុង រួមនឹងថវិកាមួយចំនួនទៀត ជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕