ភ្នំពេញ ៖ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង«ពិធីបិទសន្និបាតសុខាភិបាលលើកទី៤៣ លើសមិទ្ធិផលសុខាភិបាលឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ៕