ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរដ្ឋបាលខណ្ឌមានជ័យ

នៅរសៀលថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ។

ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យទាំង លោក -លោកស្រី មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង៧ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង