អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅសម្រេចគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា

រាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៨៩ តាមរយៈគោលនយោបាយយុទ្ធសាស្រ្តត្រីកោណ ចតុកោណ និងបច្ចុប្បន្នគឺយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអទិភាពគន្លឹះគឺ ការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងឆ្ពោះទៅការផ្តល់សេវាគាប់ចិត្ត។ ដើម្បីឱ្យគោលនយោបាយនេះសម្រេចជោគជ័យ ត្រូវឈរលើស្មារតី សាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានទាំងមន្រ្តីជាអ្នកប្រតិបត្តិ និងការគាំទ្រពីប្រជាជន។

លើសពីេនះ ត្រូវចូលរួមជំរុញការរៀបចំប្លង់គោលក្នុងខេត្ត និងនៅតាមបណ្តាខេត្តដែលពុំទាន់មាន សម្រាប់រៀបចំក្រុង ផ្ទះសម្បែង ដីបង្កបង្កើនផល និងលំហសាធារណៈនានា ស្របតាមសក្កានុពលដើម្បីអភិវឌ្ឍន៍ខេត្តរបស់យើង។

កិច្ចប្រជុំជាមួយមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា។

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/@MLMUPC_KH

@mlmupc_kh

អត្ថបទដែលជាប់ទាក់ទង