ទីបំផុត ! សមត្ថកិច្ចចាប់ខ្លួនឯកឧត្តម ចិត្តធម៌ ប្រើស្ទីលបោក ចែកដីឱ្យប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុននេះបន្តិច នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ សមត្ថកិច្ចនាំខ្លួន​ឈ្មោះ​ ជូន​ គន្ធា​ ពាក់ព័ន្ធ​ករណី​ ញុះញង់​ ប្រជាពលរដ្ឋ​អោយ​ទន្ទ្រាន​កាន់កាប់​ដីរដ្ឋ​ខុស​ច្បាប់​ និង​ប៉ុនប៉ង​ឆបោក​ ប្រព្រឹត្តទៅនៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​ កំពង់​ស្ពឺ​

សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០២៤​ នេះ​ សមត្ថកិច្ច​នគរបាល​ផែន​សន្តិសុខ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចុះ​អនុវត្តន៍​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​ របស់​ អយ្យការ​អមសាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​ ដោយនាំខ្លួន​ឈ្មោះ​ ជូន​ គន្ធា​ ពាក់ព័ន្ធ​ករណី​ ញុះញង់​ ប្រជាពលរដ្ឋ​អោយ​ទន្ទ្រាន​កាន់កាប់​ដីរដ្ឋ​ខុស​ច្បាប់​ និង​ប៉ុនប៉ង​ឆបោក​ ប្រព្រឹត្តទៅនៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​ កំពង់​ស្ពឺ​ ។

កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ! ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ហើយគេមានដី ៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ថ្លៃសេវារដ្ឋបាល ថ្ងៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក។

ទីបំផុត ! ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ៕

អត្ថបទដែលជាប់ទាក់ទង