ខណ្ឌមានជ័យ៖ ឯកឧត្តម យុន ហេង សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់សឹងមានជ័យទី២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២» ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់។
ឯកឧត្តម យុន ហេង បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដ របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤