ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា តំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនគ្រាន់តែជាទីប្រវត្តិសាស្ត្រនៃការសម្លាប់ប្រជាជនស្លូតត្រង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ តែនេះជាទីតាំងសាក្សីនៃឧក្រិដ្ឋកម្មមនុស្សជាតិមួយ ដែលដាស់តឿនក្រើនរំលឹកដល់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាកុំឱ្យឆ្លងកាត់ ឬត្រលប់ទៅរកឧក្រិដ្ឋកម្មដ៏សាហាព្រៃផ្សៃនេះម្ដងទៀត។ ដូច្នេះ ការងារពាក់ព័ន្ធនឹងសំណង់ជុំវិញតំបន់នោះត្រូវគិតគូរឱ្យបានល្អិតល្អន់។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធករណីសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
https://www.mlmupc.gov.kh
https://t.me/MLMUPCofCambodia
https://www.youtube.com/@MLMUPC_KH
@mlmupc_kh