ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងជាអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៧០០នាក់។

សូមបញ្ជាក់ដែរថា ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិនេះ គោលបំណងរំព្ញកដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង