ម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាស ២គ្រឿងបណ្ដោះអាសន្ន នៃការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមកីឡាឃីកបុកស៊ីងរបស់ម្ចាស់ផ្ទះកម្ពុជា បានទទួលមេដាយមាស ២គ្រឿងហើយ នៅក្នុងការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ (Asian Kickboxing Championship) នៅរសៀលថ្ងៃទី១២ ខែកញ្ញានេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។

សម្រាប់មេដាយមាសទី១ របស់កម្ពុជា ដណ្ដើមបានដោយកីឡាករ ឈុង វិសាល ក្នុងប្រភេទទម្ងន់ក្រោម ៥១គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Nguyen Si Thang ដោយពិន្ទុ ។ រីឯមេដាយមាសទី២ របស់កម្ពុជា ដណ្ដើមបានដោយកីឡាករ ខាំ ខ្លានាង បន្ទាប់ពីយកឈ្នះកីឡាករកាហ្សាក់ស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។
ទន្ទឹមជាមួយការដណ្ដើមមេដាយមាស ២គ្រឿង កីឡាការិនីបារាំង Dellaunay Emma ដែលប្រកួតតំណាងកម្ពុជា ក៏ទទួលបានមេដាយប្រាក់ផងដែរ បន្ទាប់ពីចាញ់កីឡាការិនីវៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។
គួរដឹងថា ការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ បានប្រព្រឹត្តទៅពីថ្ងៃទី០៨ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ ៕

អត្ថបទដែលជាប់ទាក់ទង