ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យនិងស្តារប្រឡាយ

ភ្នំពេញះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៧ កើត ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និង មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការស្ដារប្រឡាយបើកមុខទឹក និង កំណត់ទំហំប្រឡាយសំខាន់ៗក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និង ខណ្ឌដង្កោរាជធានីភ្នំពេញ។

ក្នុងការចុះពិនិត្យ នេះដែរ ឯកឩត្តម ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ បានអោយក្រុមការងារ ដាក់គ្រឿងចក្រ ចុះស្តារ កាយសំរាម ដើម្បី បើកមុខទឹកតាមមាត់ប្រឡាយ កុំឲ្យមានកកស្ទះបន្តទៀត ។

ក្រោយពីការពិនិត្យ រួចមក ឯកឩត្តម អភិបាលរាជធានីភ្នំពេញ ក៍ធ្វើការ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតាមប្រឡាយមាត់ទឹក ក៍ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញទាំងអស់ សូមធ្វើការ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និង រៀបចំទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំយកទៅបោះចោលនៅក្នុងប្រឡាយ បណ្តាលអោយមានការកកស្ទះ និងលិចលង់នៅរដូវវស្សារតទៅទៀត៕

 

អត្ថបទដែលជាប់ទាក់ទង