ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ និងជាអនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់ក្បាលកោះ លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌ លោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ និងលោក ឃី សុង ចៅសង្កាត់ក្បាលកោះ បានចុះសំណេះសំណាល សួរសុខទុក្ខ និងអបរំណែនាំអំពីបញ្ហាជំងឺកូវិដ១៩ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ និងបានចែកអំណោយជូនក្នុងមួយគ្រួសារទទួលបានអង្ករ ទឹកត្រី ទឹកសុីអុីវ និងថវិកាមួយចំនួន ព្រមទាំងបានចែកថ្នាំអាប៊ែត សម្លាប់ដង្កូវទឹក ដល់ភូមិទាំង៨ ក្នុងសង្កាត់ក្បាលកោះ ផងដែរ ។
នៅក្នុងឱកាសនោះលោក ចេង មុនីរ៉ាបានថ្លែងថាៈនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ នេះមន្ត្រីរាជការនិងកម្មកររោងចក្រត្រូវបានឈប់សម្រាកចំនួន៤ថ្ងៃគឺចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២១ខែីហាឆ្នាំ២០២០នេះនិងបានជួបជុំបងប្អូននៅក្នុងឱកាសសប្បាយ។
លោក ចេង មុនីរ៉ា បន្តថាៈនៅក្នុងឱកាសថ្ងៃឈប់សម្រាកដែលមានរយៈពេល០៤ថ្ងៃនេះសូមបងប្អូនប្រជាពលរដ្ឋកំុមានការជួបជុំគ្នាច្រើនពេកដើម្បីជៀសវាងការឆ្លងជម្ងឺកូវីដ-១៩ហើយយើង
កំភ្លេចកូវីដ-១៩ឲ្យសោះ។
លោកអភិបាលខណ្ឌច្បារអំពៅបន្តទៀតថាៈបងប្អូនប្រជាពលរដ្ឋត្រូវស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដែលបានណែនាំពីនូវវិធានការទប់ស្គាត់ការរាលដាលឆ្លងជម្ងឺកូវីដ-១៩។
សូមបញ្ចាក់ថាៈការឈប់សម្រាកដែលមានរយៈចាប់ពីថ្ងៃទី១៧ខែសីហាឆ្នាំ២០២០រហូតដល់ថ្ងៃទី២១ដែលមានរយៈពេល០៤ថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលសងថ្ងៃបុណ្យចូលខ្មែរ៕