ឯកឧត្តម ស ថេត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូល សមាជិកថ្មីចំនួន ១១៤ នាក់ ស្រី ៦៥ នាក់ ក្នុងមូលដ្ឋាសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 

ភ្នំពេញះ ថ្ងៃសៅរ៍ ១៣កើត ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សសង្កាត់បឹងទំពន់ទី១ បានធ្វើពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១១៤ នាក់ ស្រី ៦៥ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយ មូលដ្ឋានសង្កាត់បឹងទំពន់ទី១ ។

ក្នុងនោះក៏មានការចូលរួមពីសំណាក់
១. លោក ឌី រ័ត្នខេមរុណ អនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
២. ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ ចុះជួយតាមមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ។
៣. លោក សួស សារិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់បឹងទំពន់ទី១ ។
៤.លោក លោកស្រី សមាជិក សមាជិកា មេភូមិ អនុភូមិ និង យុវជនសង្កាត់ ។

ក្នុងពិធីសំណេះសំណាលជាមួយការ បញ្ចូលសមាជិកថ្មី ចំនួន ១១៤ នាក់ នាពេលនេះ ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានលើកឡើងថា បងប្អូន ដែលបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង ១១៤ នាក់ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ នាពេលនេះ គឺជាឆន្ទះពិតប្រាកដរបស់បងប្អូនដោយផ្ទាល់ ដោយមិនមានការបង្ខិតបង្ខំ ឬមានការគំរាមកំហែងក៏ដូចជាការផ្តល់នូវលាភ សក្ការៈនោះទេ តែផ្ទុយទៅវិញ បងប្អូនបានមើលឃើញ និង ជឿទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋ មានការជឿជាក់លើសម្តេចតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពី ការបោះឆ្នោត ចាប់តាំងពីអណត្តិទី១ រហូតអណត្តិទី៥ និងអណត្តិបន្តៗទៀត ។

ឯកឧត្តម ស ថេត បានបញ្ជាក់បន្ថែមថា ការចូលជាសមាជិកថ្មី របស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានមួយដែលអាចឈានទៅរកភាព ជោគជ័យយ៉ាងលើសលប់នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ខាងមុខ ពីព្រោះថាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ម្នាក់ៗគឺជាសម្លេងឆ្នោត មួយសម្លេង នៃសន្លឹកឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ។ ជាមួយគ្នានេះដែរ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ០៣ នាក់ បានឡើងប្តេជ្ញាចិត្តថា ពួកយើងទាំងអស់គ្នា បានសម្រេចចិត្តមករួមរស់ជាមួយ គណបក្សប្រជាជននាពេលនេះ គឺពួកខ្ញុំទាំងអស់គ្នាចូល ស្មគ្រ័ចិត្ត ចូលដោយខ្លួនឯង មិនមានការទិញដូរ ឬក៏មាននរណាម្នាក់មកផ្តល់ លាភសក្ការៈជូនដល់ពួកខ្ញុំឡើយ ។ ដោយពួកខ្ញុំបានមើលឃើញអស់ រយះកាលកន្លងមក ដែលពួកខ្ញុំបាន រួមរស់ជាមួយគណបក្សផ្សេង ហាក់បីដូច មិនមានផលប្រយោជន៍ ក្នុងការទ្រទ្រង់ ក្នុងមូលដ្ឋានរបស់ ពួកខ្ញុំទាល់តែសោះ ម្យ៉ាងវិញទៀតពួកខ្ញុំទាំងអស់គ្នាបានចាញ់បោកនូវ នយោបាយបោកប្រាស់របស់គណបក្សទាំងនោះដោយមិនដឹងខ្លួនទៅវិញ ហេតុដូចនេះទើបពួកខ្ញុំទាំង ១១៤ នាក់ សុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថេរភាពសង្គម និង ការអភិវឌ្ឍន៍ប្រទេស ជាតិបន្តទៀត ។

ក្រោយពីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មី រួចមក ឯកឧត្តម ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានប្រគល់សេចក្តីសម្រេច សុំចូលជាសមាជិកបក្សជូនដល់ សមាជិក សមាជិកា ដែលទើបតែចូលថ្មីទាំង១១៤ នាក់ ព្រមទាំងផ្តល់ អង្ករ ២៥គីឡូ , មី ១កេសតូច , ត្រីខ ១យួរ , ទឹកស៊ីអ៉ីវ ១យួរ និង ថវិកា ៥០,០០០ រៀល ក្នុងម្នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង