មជ្ឈមណ្ឌលសង្គមកិច្ចសុំចតព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅនិងការផ្តល់សេវា​ថែទាំងសុខភាពដល់ជនវិកលចរិក ជនអនាថា ក៏ជាកន្លែងផ្តល់ជំនាញវិជ្ជាជីវៈថែមទៀត

ភ្នំពេញ៖   មជ្ឈមណ្ឌលសង្គមកិច្ចសុំចតព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅ ផ្តល់សេវា​ថែទាំងសុខភាព ដល់ជនវិកលចរិក ជនអនាថា ជនរងគ្រោះនិងងាយរងគ្រោះហើយនោះ មជ្ឈមណ្ឌលនេះក៏ជាកន្លែងផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគាត់ផងដែរ ដើម្បីឲ្យពួកគាត់ ពេលសមាហរណកម្មត្រលប់ទៅសហគមន៍វិញមានមុខជំនាញច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯង លើកកម្ពស់ជីវភាពនៅក្នុងសង្គមហ្នឹងគេ។

នេះបើតាមការបញ្ជាក់របស់មន្រ្តីមន្ទីរសង្គមកិច្ច និតិសម្បទានិងអតីតយុទ្ធជនរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ដឹកនាំក្រុមការងារចុះរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងជនងាយរងគ្រោះចំនួន ៤០០នាក់ ដែលកំពុងសុំចតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ នាថ្ងៃទី២៩ ខែសីហានេះ ដើម្បីបង្ហាញពីការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំជូនជនរងគ្រោះ និងជនងាយរងគ្រោះទាំងនេះ។
ឯកឧត្តមអភិបាលរាជធានីនៅក្នុងឱកាសនោះបានសម្តែងការអាណិតស្រលាញ់ ដោយអះអាងថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ខ្លាំងណាស់ក្នុងផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាពដើម្បីឲ្យពួកគេបានរស់នៅក្នុងស្ថានភាពកាន់តែប្រសើរ។ ក្រៅពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសង្គមកិច្ច និតិសម្បទា និងអតីតយុទ្ធជនរាជធានីភ្នំពេញ ដាំដើមធ្នង់នៅក្នុងបរិវេណមជ្ឈមណ្ឌលសុំចតព្រៃស្ពឺនេះ លោកជួយផ្ដល់កូនធ្នង់សម្រាប់ដាំដើម្បីផ្ដល់ជាម្លប់និងបរិស្ថានល្អប្រសើរ និងបានជំរុញឲ្យមន្ត្រីដែលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលនេះត្រូវមើលថែបងប្អូនជន​រងគ្រោះទាំងនេះអោយបានល្អប្រសើរ ពោលគឺធ្វើយ៉ាងណាអោយពួកគាត់រស់នៅស្អាត មានអនាម័យល្អ ។
បន្ថែមពីលើនេះទៀត ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានចែក​ជូនក្រម៉ាជូនបងប្អូនជនរងគ្រោះ និងផ្តល់ថវិកាចំនួន ៣លានរៀលទៅមន្ត្រីដែលបម្រើនៅទីនេះ ជាមួយនឹងការផ្ដល់ថ្នាំពេទ្យជាច្រើនផងដែរដល់មជ្ឈមណ្ឌសម្រាប់ ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅពេលដែលពួកគាត់ជួបនឹងបញ្ហាសុខភាព។
មន្ត្រីដដែលដែលបម្រើការនៅទីនោះបានបញ្ជាក់ថា ៖ ក្រុមជនរងគ្រោះ ជនងាយរងគ្រោះ ឬជនវិកលចរិកដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះ ភាគ​ច្រើន​គឺគ្មានសាច់ញាតិថែទំាឲ្យបានឌិតដល់ឡើយ ដោយពួកគេរស់នៅដោយអនាថាតាម​សំយាបផ្ទះ សួនច្បារ ឬដើរត្រាចចរនៅតាមទី​សាធារណៈ​ជាដើម៕
អត្ថបទដែលជាប់ទាក់ទង