ឯកឧត្តមបណ្ឌិតគុណ ញឹមអញ្ចើញជាអធិបតីភាពក្នុងពិធីប្រគល់ពានរង្វាន់ជូនក្រុមកីឡាបាល់ទាត់យុវជននៅស្រុកកៀនស្វាយ
កណ្តាល ប្រទេសជាតិក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២២ឯកឧត្តមបណ្ឌិតគុណ ញឹមអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយជាតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាល.ស្រុកល្វាឯមនិងស្រុកកៀនស្វាយបានអញ្ចើញជាអធិបតីភាពក្នុងឱកាសផ្តល់ពាន់រង្វាន់លើកទឺកចិត្តដល់ក្រុមកីឡាបាល់ទាល់យុវជនស្រុកកៀនស្វាយនិងទីតាំងស្ថិតនៅទីលានបាល់ទាត់វិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។
ដោយមានការអមដំណើរពីឯកឧត្តម.លោកជំទាវនិងលោកអ៊ូ ឈាងអភិបាលស្រុកនិងលោកជាប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកនិងមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយព្រមទាំងក្រុមកីឡាបាល់ទាត់យុវជនមក៨ឃុំទូទាំងស្រុកកៀនស្វាយ។
ឃុំភូមិធំ.ឃុំគគីរ.ឃុំដីឥដ្ឋ.ឃុំបន្ទាយដែក.ឃុំសំរោងធំ.ឃុំគគីរធំ.ឃុំកំពង់ស្វាយនិងឃុំឈើទាល។
លោកអ៊ូឈាងមានប្រសាសន៍ថានៅថ្ងៃនេះរដ្ឋបាលស្រុកកៀនស្វាយមានកិត្តិយសណាស់ឯកឧត្តមបណ្ឌិតគុណ ញឹមបានឆ្លៀតពេលមមាញឹកអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងឱកាសពិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិតគុណ ញឹមប្រចាំឆ្នាំ២០២២នាពេលនេះ។
លោកអ៊ូឈាងបន្តថា!ដោយទទួលពីការអនុញាតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយនិងរដ្ឋបាលស្រុកកៀនស្វាយសហការណ៍ជាមួយក្រុមការងារចនាយុវជនចុះជួយស្រុកកៀនស្វាយបានរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមគុណ ញឹមឆ្នាំ២០២២ដែលកម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី៣០ខែមេសាដល់ថ្ងៃទី០៩ខែឧសភាឆ្នាំ២០២២។
លោកអភិបាលស្រុកកៀនស្វាយលើកឡើងថា!រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានយកចិត្តទុកដាក់នៃយុទ្ធនាការទប់ស្គាត់ការឆ្លងជំងឺកូវីដ.១៩និងយុទ្ធនាការជាតិចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ដែលសម្រេចបានអត្រាភាគរយនៃការចាក់វ៉ាក់សាំងលើសផែនការទប់ទល់នឹងការឆ្លងរាលដាល នៃជំងឺកូវីដ.១៩ហើយក៍បានបើកប្រទេសឡើងវិញ។
ការប្រកួតកីឡាបាល់ទាត់ថ្ងៃនេះគឺក្រុមកីឡាបាល់ទាត់យុវជនឃុំបន្ទាយដែកបានលេខ១។
ក្រុមកីឡាបាល់ទាត់យុវជនឃុំដីឥដ្ឋបានលេខ២។
ក្រុមកីឡាបាល់ទាត់យុវជនឃំុ កំពង់ស្វាយបានលេខ៣៕