សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងសាលារៀន ខ្មែរ ចិន ចេងម៉េង

កណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងសាលារៀន ខ្មែរ ចិន ចេងម៉េង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាលារៀន ខ្មែរ ចិន ចេង ម៉េងស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមិទ្ធផលដែលត្រូវសម្ភោធដាក់អោយប្រើប្រាស់នាពេលនេះរួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ នៅសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និង អគារសិក្សា ១ខ្នង កម្ពស់២ជាន់ ស្មើនឹង ៦បន្ទប់, អគារផ្ទាល់ដី ៣ខ្នង ស្មើនឹង ១៤បន្ទប់ នៅសាលារៀន ខ្មែរ-ចិន ចេង ម៉េង ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀត នៅក្នុងសាលារៀនទាំងពីរ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង