(កណ្តាល) នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុក មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្សព្វផ្សាយផែនការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ដោយឥតគិតថ្លៃ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYD) ក្រោមអធិបតីភាព លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ។
នៅក្នុងឱកាសនោះ លោក ឡូវ សុខសាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ត្រីជំនាញ អាជ្ញាធរ និង កងកម្លាំងគ្រប់ជាន់ថ្នាក់ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ត្រូវខិតខំ ពង្រឹងសណ្ដាប់ធ្នាប់ សន្តិសុខសង្គមឱ្យបានល្អជូនប្រជាពលរដ្ឋ ហើយចំពោះទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ត្រូវពង្រឹងអំពីវិធានការកូវីដ-១៩ឱ្យបានម៉ត់ចត់បំផុត និងបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមបណ្តាតំបន់ទេសចរណ៍នានា ក្នុងស្រុកផងដែរ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យសុខាភិបាលស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក មេឃុំ ស្មៀនឃុំ ប្រធានមណ្ឌលសុខភាពឃុំគ្រប់ឃុ៕