កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និង ផ្សារ *ចំនួន ៥៨ នាក់* ចូលរួមវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋមមូលដ្ឋាន ពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ។

(ភ្នំពេញ )នៅរសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២នេះនៅរដ្ឋបាលខណ្ឌ៧មករា សាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណេីរការអស់រយៈពេលពេញ ១ថ្ងៃ​ ជូនដល់បងប្អូនកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និង ផ្សារ ចំនួន ៥៨ នាក់ ក្រោមអធិបតីភាព លោក​ ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ។

នាឱកាសនោះ​ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌ៧មករា បានពាំនាំនូវការ សួរសុខទុក្ខពីសំណាក់​ *សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​* ព្រមទាំង សូមចូលរួមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា សង្ឃឹម​ និង ជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ​ អស់លោក លោកស្រី ជាសិក្ខាកាមទាំងអស់ នឹងអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ​ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និង ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាងគេបំផុត​ ឬក៍អាចដើរតួនាទីជាគ្រូពេទ្យក្នុងការជួយសង្គ្រោះបឋមជូនប្រជាជនដែរកើតហេតុចំពោះមុខយើងបាន ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា និង ជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានបញ្ជាក់ថា ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ​ សិក្ខាកាមទទួលបាននិទ្ទេសល្អ​ ៧០ ភាគរយ​ និង មធ្យម​ ៣០ ភាគរយ​ ក្រោយសិក្ខាកាមធ្វើការបញ្ចប់វគ្គរយះពេល១ថ្ងៃរួចមក គឺបានទទួលវិញ្ញាប័នប័ត្រគ្រប់ៗគ្នា ៥៨នាក់ផងដែរ ៕


អត្ថបទដែលជាប់ទាក់ទង