ត្រីងៀតឆ្លៀតពងមែនទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីហ្គេមអនឡាញគ្រប់ប្រភេទបិទទ្វារខាងមុខដំណើរការឲ្យភ្ញៀវចូលលេងទ្វាខាងក្រោយ!!!

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៥.១២.២០២២ ពិតជាត្រីងៀតឆ្លៀតពងមែនទីតាំងល្បែងស៊ីសង់ដ៏ធំបង្កប់ក្នុងផ្ទះ២ល្វែងដោយមានល្បែងហ្គេមបាញ់ត្រី ហ្គេមអនឡាញ និងហ្គេមផ្សេងច្រើនប្រភេទទៀតស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបំភាន់ភ្នែកសមត្ថកិច្ចបិទទ្វារខាងមុខបែរជាបើទ្វាខាងក្រោយដើម្បីទទួលភ្ញៀវអោយចូលលេងតើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌពោធិ៍សែនជ័យជ្រាបរឿងនេះដែរឬនៅ!!!

ប្រភពច្បាស់ការប្រាប់អង្គភាពសារព័ត៌មានអោយដឹងថាទីតាំងល្បែងសុីសងបង្កប់ក្នុងផ្ទះថ្ម២ល្វែងកំពុងតែលួចលាក់បើកលេងល្បែងស៊ីសង និងឲ្យភ្ញៀវជនជាតិចិនចូលទៅលេងជារៀងរាល់ថ្ងៃតើអាជ្ញាធរពាក់ពន្ធ័មានវិធានបន្តចុះបង្ក្រាបដែរឺទេឬក៏បណ្តែបណ្ដោយមានការបើកលេងបន្តទៀត។

ហើយគេសង្កេតឃើញថាទីតាំងមួយកន្លែងនេះបានបិទទ្វារខាងមុខធ្វើដូចជាមិនបានទទួលភ្ញៀវធ្វើដូចជាបិទ តែអ្វីគួរឲ្យចម្លែកនោះគឺបិទទ្វា ខាងមុខបើកទ្វាខាងក្រោយ ដើម្បីឲ្យជនជាតិចិនចូលទៅលេងជាយុទ្ធសាស្ត្របំភាន់ភ្នែកសមត្ថកិច្ច។

ជុំវិញល្បែងស៊ីសងខាងលើនេះពលរដ្ឋសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធប្រហែលជាមិនដឹងគឺជាយុទ្ធសាស្ត្ររបស់ម្ចាស់ទីតាំងដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ហើយជៀសវាងការសង្ស័យថាទីតាំងមួយកន្លែងនេះបិទទ្វារខាងមុខបើកទ្វារខាងក្រោយទទួលភ្ញៀវអោយចូលលេងមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការបាន។

បើតាមការបញ្ជាក់ពីបុរសសន្តិសុខម្នាក់ដែលយាមផ្លូវខាងក្រោយបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}អោយដឹងថាទីតាំងនេះបានបិតទ្វាខាងមុខហើយបើកដំណើរការទ្វាខាងក្រោយដើម្បីទទួលភ្ញៀវចូលលេងបានរយះពេល៥ថ្ងៃហើយ!!!

ល្បែងសុីសងខាងលើសូមលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ គួរតែយកចិត្តទុកដាក់បន្តិចក្នុងការចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដើម្បីរក្សាថេរភាពសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមបញ្ជៀសពីសកម្មភាពអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម!!ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌពោធិ៍សែនជ័យគួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងចូលរួមគោរពទៅតាមការអនុវត្តតាមយុទ្ធសាស្ត្រពី ឯកឧត្តមស្នងការខេត្តរាជធានីភ្នំពេញ លុបបំបាត់សកម្មភាពទាំងឡាយណាដែរធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។

មហាជនសង្ឃឹមថាលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យនិងបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវឲ្យបានល្អិតល្អន់និងធ្វើការបង្ក្រាប។ជៀសវាងមានការសង្ស័យពីសំណាក់មហាជនថាទីតាំងមួយកន្លែងនេះបើកដំណើរការបានដោយមានការបើកដៃពីមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន។

ទោះបីយ៉ាងណាមហាជនជាច្រើននៅតែបន្តទទូចស្នើរសុំនិងសំណូមពរទៅដល់៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ក៏ជាស្នងការរាជធានីភ្នំពេញ  គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវបន្តទៀតនិងធ្វើការបង្ក្រាបទីតាំងបនល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់ឬគ្មានច្បាប់អនុញ្ញាតនិងគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាសាធារណៈឲ្យមន្ត្រីមានអំណាចគ្រប់រាជធានីខេត្ត អោយចុះបង្ក្រាបទីតាំងល្បែងស៊ីសងឲ្យខានតែបានក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុក/ក្រុងមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ

ការិយាល័យនិពន្ធ៖ 070926014/0889846555

 

 

 

អត្ថបទដែលជាប់ទាក់ទង