លោកហែម ដារិទ្ធ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យ ចាក់អង្រែក្រោម

ខណ្ឌមានជ័យ ៖ លោកហែម ដារិទ្ធអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យបានបញ្ជាក់តាមសាលិខិត របស់សម្តេច តេជោ ក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា ២០២២-២០២៣ ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វាក់សាំងជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស បានយ៉ាងហោចបីដូស បានធ្វើឱ្យ យើងអាចរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។

លោកហែម ដារទ្ធអភិបាលខណ្ឌបានបញ្ជាក់ដូច្នេះ នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យចាក់អង្រែក្រោម ស្ថិតសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរជុំវិញខណ្ឌ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

លោកហែម ដារិទ្ធបានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលបាន ចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិជំងឺកូរីដ-១៩។ ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង ក៏ដូចជា ការប៉ះប៉ូវឡើងវិញនូវកំហាតការសិក្សា ដែលបានខាតបង់ នាពេលកន្លងមក។

ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានលើកទឹកចិត្តដល់ ប្អូនៗក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រតាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ចុងឆ្នាំ ឱ្យបានពូកែ ប្រកបដោយគុណភាព សូមកុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវបន្តការសិក្សានៅកម្រិតឧត្តម ចាប់យកជំនាញ ប្រកបដោយជោគជ័យ ដើម្បីគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះដែរលផកហែម ដារិទ្ធអភិបាលខណ្ឌក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ទន្ទឹមនឹងការខិតខំរៀនសូត្រ ក៏ត្រូវចេះយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង