មេឈ្មួញខុសច្បាប់ប្រចាំខេត្តព្រះវិហារ ចាប់ផ្តើមសម្រុកកាប់ អា ជៀក ផ្តួលរំលំព្រៃឈេីមុខកាត់ធំៗ កក្រើកសារជាថ្មីអាជ្ញាធរពាក់ព័ន្ធនៅស្ងៀម

(ព្រះវិហារ )សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ បានបញ្ជាក់ឲ្យដឹងថា ឈ្មួញ​ធំៗ កំពុងកាប់បំផ្លិ​ច​បំផ្លាញព្រៃឈើនៅ​ព្រៃអភិរក្សតំបន់​ព្រៃ​ឡង់ សារជាថ្មីទៀតហេីយ កន្លងទៅក្រុមហ៊ុន PNT ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយ ជាបន្តបន្ទាប់ សា្រប់តែធ្វេីការផ្អាកមួយរ យៈ បច្ចុប្បន្ននេះ សម្រុកកាប់ដឹកជញ្ជូនយកទៅលក់ តាមបណ្តាលខេត្តនានា ទាំងយប់ទាំងថ្ងៃ ។

​សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងលោក កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ ព្រមទាំងលោក សួស ដារា៉ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញនោះទេ បច្ចុប្បន្នពួកឈ្មួញកាប់បំផ្លាញព្រៃសហគមន៏ព្រៃឡង់ ជិតរលាយសាបសូន្យអស់ហេីយ។

​មជ្ឈដ្ឋាន​ខាងក្រៅ​! បាន​រិះគន់​ចំៗ​ថា បើ​ក្រុមហ៊ុន PNT​ហៅ​៩៧ ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ និងត្រូវរ៉ូវ ជាមួយ​ស្ថាប័នមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​អ្នកបេីកភ្លេីង​ខៀវ ទេីបមេការហ៊ាន​គ្រៀងគរព​ល​រដ្ឋខ្មែរ ឲ្យចូល​កាប់ព្រៃឈើយ៉ាង​រង្គាល គ្មាន​ការទប់ស្កាត់​ពី​សំណាក់ លោក នួន សុខុម មេព្រៃខេត្តព្រះហារ ទល់តែសោះ។​

​លើសពីនេះទៅទៀត​សកម្មភាព ក្រុម​ឈ្មួញ​ដែល​មក​សុីស្នួលឲ្យក្រុមហ៊ុន PNT ចូល​កាប់​ឈើ នាពេលថ្មីៗនេះ បន្ទាប់មកប្រមូល​ឈើ​ដឹក​ជញ្ជាន​តាម​គោយន្ត​កន្ត្រៃយ៍​ ជាច្រើនគ្រឿងរួចហើយ បន្តលើកដាក់ក្នុងរថយន្តវ៉េអង ចេញ​តាម​ក្រុមហ៊ុន​ចំការកៅស៊ូ ជាប់​ខេត្តព្រះវិហារ ឆ្លងកាត់ទៅ​ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​មន្ត្រី​ជំនាញ​ហ៊ាន​ប៉ះពាល់​នោះទេ ។

​ផ្ទៃ​ដី​វិនិយោគ​ប៉ុណ្ណា​ទៅ ! របស់​ក្រុមហ៊ុន PNT នេះ​នៅ​មាន​ឈើ កាប់​បន្ត​ទៀត​យ៉ាងពេញបន្ទុករាល់ថ្ងៃ បើ​យោង​ទៅ​តាម​ការ​ចោទសួរ​និង​ចម្ងល់​ ពី​មហាជន​ពិសេស​ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនោះ បានសួរទៅមន្ត្រីជំនាញសមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុងមូលដ្ឋាន យ៉ាងចាស់ដៃ ចុះត្រួតពិនិត្យជាបន្ទាន់ កុំឲ្យរាលដាលដល់ដែនដីការពារ ព្រៃឈើរបស់រដ្ឋ។​

​ប្រជាពលរដ្ឋ រស់​នៅភូមិ​បង្ក​ន ឃុំ​រៀបរយ អំពាវអំពាវ ដល់នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ជាគ​ណះ​កម្មា​ធិ​ការ​ថ្នាក់ជាតិបង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ចាត់​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ខេត្ត​ព្រះវិហារ​ ចុះពិនិត្យចំពោះទីតាំង​ក្រុមហ៊ុន​ PNT បើ​មិន​ដូច្នោះ​ ព្រៃឈើ​នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​រង​ការវិនាសហិនហោច​អស់ ក្រោម​ស្នាដៃពួកឈ្មួញ មិន​ខាន់​ឡើ​យ​៕ការិយាផ្សព្វផ្សាយ 012926014/ 0889846555

អត្ថបទដែលជាប់ទាក់ទង