ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី នៃ និយម​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំនាយទាហាន ចូលរួមថ្វាយព្រះរាជសព្ទសាធុការពរ និងថ្វាយព្រះរាជកុសលចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី នៃ និយម​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំនាយទាហាន ចូលរួមថ្វាយព្រះរាជសព្ទសាធុការពរ និងថ្វាយព្រះរាជកុសលចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៧០ យាងចូល៧១ ព្រះវស្សា នៅបរិវេណសាលាខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

អត្ថបទដែលជាប់ទាក់ទង