កណ្តាល៖ ថ្ងៃពុធ ទី២២,មិថុនា,២០២៣ ឯកឧត្តមតាំង ម៉េងលាន ប្រធានក្រុមការងារ គណះបក្សចុះជួយមូលដ្ឋាសង្កាត់តាខ្មៅ រួមជាមួយ ឯកឧត្តម លោក លោកស្រីជាក្រុមការងារចុះជួយភូមិទាំង ១១ បានជួបប្រជុំសំណេះសំណាល និង ចុះតាមលំនៅដ្ឋានសមាជិកបក្សតាមភូមិទាំង ១១ ដើម្បីសំណេះសំណាល និង សួរសុខទុក្ខ និងដោយបាននាំយក ប័ណ្ណព៌តមាន ប័ណ្ណសមាជិកបក្ស ព្រមទាំងថវិកា ជូនដល់សមាជិកបក្ស បានចំនួន ៨៦០៥ នាក់។
ពិធីសំណសំណាលនេះធ្វើឡើងនៅស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកស្រីជុំ ស៊ីណាត ជាសមាជិកគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់តាខ្មៅ និងលោកជៀម ខូយជាចៅសង្កាត់តាខ្មៅ រួមទាំងសមាជិក គណៈពង្រឹងជាច្រើនរូបទៀតជាងជិតប្រមាណ៨៦០៥នាក់ ។
ក្នុងឱកាសនោះឯកឧត្តម តាំង ម៉េងលាន បានលើកយកពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ដែលបានចូលរួមនៅក្នុងពិធីនោះ ។
លោកបានលើកឡើងបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែយកចិត្តទុក្ខដាក់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ ជាមួយនឹងការខឹតខំប្រឹងប្រែងអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេរហូតមានការរីកចម្រើនគ្រប់វិស័យ ដូចឃើញនឹងភ្នែកស្រាប់ ។
ជាមួយគ្នានេះលោកបានលើកឡើងបន្តថា ឱកាសដែលរាជរដ្ឋាភិបាលអាចមានពេលអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងប្រជាពលរដ្ឋមានឱកាសក្នុងការប្រកបអាជីវកម្មនានា រួមទាំងការដើរលេងកំសាន្តដោយសេរីគ្រប់ទីកន្លែងបានដោយសារស្ថិរភាពនយោបាយ និងការរក្សាបាននូវសន្តិភាព ។
បន្ថែមពីលើនេះលោកប៉ា សុជាតិវង្សបាន អំពាវនាវឲ្យប្រជាពលរដ្ឋដែលចួលរួមក្នុងពិធិនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសថែលរក្សាឲ្យបាននូវសមិទ្ធិផលដែលមាននាពេលបច្ចុប្បន្ន និងរក្សានូវសន្តិភាពឲ្យបានគង់វង្សដើម្បីឲ្យកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជឿនលឿនទៅមុខទៀត ។
ជាចុងក្រោយឯកឧត្តមតាំង ម៉េងលាន បានថ្លែងអំណគុណដែលប្រជាពលរដ្ឋទូទាំងប្រទេសបានគាំទ្រគណបក្សប្រជាជននាពេលកន្លងមក និងបន្តគាំទ្រជាបន្តទៀតដើម្បីទុកឱកាសឲ្យគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនបន្តទៀត ៕