លោកឧកញ៉ាថោង សារ៉ាត់ និងលោកជំទាវទាវធីតាដឹកនាំសមាជិកបក្សប្រជាជនជាង៥៤៦នាក់ ដង្ហែរកសំឡេងឆ្នោតនៅសង្កាត់ស្ទឹងមានជ័យ២

ភ្នំពេញ ៖ លោកជំទាវទាវ ធីតាភរិយារបស់លោកឧកញ៉ាថោង សារ៉ាត់ជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង លោកស្រីហ៊ួន សុក្រម៉េងអនុប្រធានចុះជួយមូលដ្ឋានចុះជួយសង្កាត់ស្ទឹងមានជ័យ២ ព្រមទាំងលោកទូច សំអុលជាចៅសង្កាត់ស្ទឹងមានជ័យ ២ និងក្រុមការងារ នាព្រឹកថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ បានដឹកនាំក្បួនមហាជន និងអ្នកគាំទ្រយុវជនចំនួន៥៦៤នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧​។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង