នាយឧត្ដមសេនីយ៍​ ឯក​ ឌៀង​ សារុន​ នាយរងសេនាធិការចម្រុះ​ ខ.ភ.ម.​ និងជាមេបញ្ជាការ​រង បញ្ជាការដ្ឋានអង្គរក្ស​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត​ ហុីង ប៊ុនហៀង​ភាសារបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូ បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

រសៀលថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី8 ខែមេសា ឆ្នាំ2025 បញ្ជាការដ្ឋានអង្គរក្ស ​ នាយឧត្ដមសេនីយ៍​ ឯក​ ឌៀង​ សារុន​ នាយរងសេនាធិការចម្រុះ​ ខ.ភ.ម.​ និងជាមេបញ្ជាការ​រង បញ្ជាការដ្ឋានអង្គរក្ស​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត​ ហុីង ប៊ុនហៀង​ បានដឹកនាំ នាយទាហាន បញ្ជាការដ្ឋានអង្គរក្ស ធ្វើបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូ បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ប្រតិភូដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន Nguyễn Văn tiền អញ្ជើញចួបសំណេះសំណាលសួរសុខទុក្ខ​ និងជូនពរដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស នាយទាហាន-ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ឯកឧត្តម បានលើកឡើងថា ប្រជាជនវៀតណាម កងទ័ពប្រជាជនវៀតណាម និងប្រទេសកម្ពុជា បានមានទំនាក់ ទំនងប្រពៃណីល្អជាមួយគ្នាយូរមកហើយ និងជិតស្និតជាមួយគ្នាជាប្រវត្តិសាស្ត្រ កន្លងមក រួមជាមួយចំណងសាមគ្គីភាព មិត្តភាព រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ និងកងទ័ពប្រជាជន ប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ។

ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ឯក ឌៀង សារុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដំណើរទស្សនៈកិច្ចសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់ឯកឧត្តម មេបញ្ជាការយោធភូមិភាពទី៧ ដល់បញ្ជាការដ្ឋានអង្គរក្ស សូមឲ្យគណៈប្រតិតភូទាំងអស់ពេលត្រលប់ទៅកាន់មាតុប្រទេសវិញ ជួបតែសេចក្តីសុខ និងសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង