លោកស្រីហ៊ួន សុក្រម៉េង និងលោកទូច សំអុល បានចុះតាមខ្នងផ្ទះបង្រៀនគូស សន្លឹកឆ្នោត ចែកខិតប័ណ្ណ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២
ភ្នំពេញ ៖ លោកស្រីហ៊ួន សុក្រម៉េងជាអនុប្រធានក្រុមការងារសង្កាត់ស្ទឹងមានជ័យ២ និង លោកទូច សំអុលប្រធានគណបក្សសង្កាត់ព្រមទាំងឯកឧត្ដម លោកជំទាវ លោកឩកញ៉ា លោក លោកស្រីប្រធានក្រុមការងារគណបក្សចុះភូមិលោក លោកស្រីចុះជួយសង្កាត់ស្ទឹងមានជ័យ២ បានចុះតាមខ្នងផ្ទះបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វត្តមានចូលរួមជាង៣០០នាក់ បានចុះជួបប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ។
សូមបញ្ជាក់ថា ខ្លឹមសារនៃការឃោសនា
-បង្ហាញពីគោលនយោបាយគណបក្សក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ ឆ្នាំ (២០២៣-២០២៨)
-សមិទ្ធផលនានា
-ការបង្រៀនគូសសន្លឹកឆ្នោត
-ឯកសារសម្រាប់ទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថាមានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១) គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ។
២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
៣) គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជានយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕