ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាល បានចុះតាមខ្នងផ្ទះបង្រៀនគូស សន្លឹកឆ្នោត ចែកខិតប័ណ្ណ សង្កាត់ព្រែកហូរក្រុងតាខ្មៅ
កណ្តាល៖ ថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣
ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងតាខ្មៅ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ព្រែកហូរ និងក្រុមការងារ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដល់លោកតា លោកយាយ ប្រជាពលរដ្ឋ លោកស្រីប្រធានក្រុមការងារគណបក្សចុះភូមិ លោកស្រីចុះជួយសង្កាត់ស្ទឹងមានជ័យ២ បានចុះតាមខ្នងផ្ទះបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណ នៅភូមិព្រែកហូរកើត ស្ថិតនៅសង្កាត់ព្រេកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។វត្តមានចូលរួមជាង៣០០នាក់ បានចុះជួបប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ។
សូមបញ្ជាក់ថា ខ្លឹមសារនៃការឃោសនា
-បង្ហាញពីគោលនយោបាយគណបក្សក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ ឆ្នាំ (២០២៣-២០២៨)
-សមិទ្ធផលនានា
-ការបង្រៀនគូសសន្លឹកឆ្នោត
-ឯកសារសម្រាប់ទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថាមានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១) គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ។
២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
៣) គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជានយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕