អតីត​! ឈ្មួញ​ឈើ​ធំ​ជាង​គេ​នៅ​ខេត្តក្រចេះ​ឈ្មោះ​ចែ​មុំ ខ​ណះពេលនេះ​កំពុង​បំផ្លាញ​ព្រៃ​ឈើតាម​រូបភាព​ធ្យូង​និង​កំពុង​បង្កើន​សកម្មភាព​ដឹក​ធ្យូង​ឆ្លងដែន​លក់​នៅ​ប្រទេស​វៀតណាម​”​តាម​ច្រក​ទ្វេភាគ្គី​ជ័យឃ្លាំង ហៅ​ជ្រោះ​ជ្រៅ​”​យ៉ាងសកម្ម

 (ខេត្ត​ក្ក្រចេះ)មេ​ឈ្មូញ​បំផ្លាញ​ធនធានធម្មជាតិ​និង​ព្រៃ​ការពារ​ភ្នំ​ព្រិច​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ដែល​ត្រូវ​មហាជន​ស្គាល់​ត្រឹមតែ​ឈ្មោះ​ចែ​មុំ គឺជា​ឈ្មួញ​រកស៊ី​ជំនួញ​ធ្យូង​ឆ្លងដែរ​លក់​ឱ្យ​វៀតណាម ល្មើសច្បាប់ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​អំពី​ទីតាំង​ឃ្លាំង​ដែល​ស្តុក​ធ្យូង​រាប់ពាន់​បាវ ដើម្បី​លួច​ស្តុក​ទុក​នៅ​ចំណុច​ភ្នំ​ព្រិច​ក្នុងភូមិ​ឆ្វេ ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ឈ្មោះ​លោកស្រី មុំ រូប​នេះ​គឺជា​ឈ្មួញ​រកស៊ី​ជំនួញ​ធ្យូង​ឆ្លងដែន​ទៅ​លក់​ឱ្យ​វៀតណាម រូបគេ​គឺជា​ឈ្មួញ​ចាស់វស្សា​(​អតីតៈ​គឺជា​ឈ្មួញ​ឈើ​មាន​មុខមាត់ធ​ក្នុង​ទឹកដី​ខេត្តក្រចេះ​អ្នកណាៗ​ក៍​គេ​ដឹងថា​ស្ត្រី​មេ​ឈ្មួញ​រូប​នេះ​មាន​ខ្នងបង្អែក​បុគ្គល់​រង​PM​ម្នាក់ នៅក្នុង​ជូ​កម្លាំង​បង្ក្រាប​បទល្មើស​ព្រៃឈើ (​ដូច​ច្នេះ​ហើយ​ទើប​ឈ្មោះ​ចែ​មុំ រូប​នេះ​ដើរ​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់ និង​ធ្យូង​ឆ្លងដែន​ខុសច្បាប់​)​ហ៊ាន​ធ្វើ​ព្យុះ​ភ្លៀង​ប្រព្រឹត​បទល្មើស​តាមតែ​អំពើរ​ចិត្ត​នៅ​ក្នុង​ទឹកដី​ខេត្ត​ក្រចេះ​នេះ​។ ហើយ​មិនតែប៉ុណ្ណោះ គឺ​គេ​បាន​រកស៊ី​ជំនួញ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ក្រចេះ​នេះ តាមរយៈ​រូបភាព​ធ្យូង​ឆ្លង​ប្រទេស ជា​យូ​ឆ្នាំ​មកហើយ​។​

​ពលរដ្ឋ​បន្តថា មាន​បក្សពួក​មួយចំនួន​ទៀត ក៍​កំពុងតែ​នាំគ្នា​ប្រព្រឹត​បទល្មើស​ធ្យូង​ឆ្លងដែន​នេះ​តែ​ពួកគាត់​មិនស្គាល់​ឈ្មោះ​ច្បាស់​ទេ ច្បាស់​បំផុត គឺ ចែ​មុំ​នេះ តែម្តង គឺ​ជា​មេ​ឈ្មួញ​បំផ្លាញ់​ព្រៃឈើ​នៅ​ដែន​អភិរក្ស​ភ្នំ​ព្រិច​នេះ​។​

​ជាក់ស្តែង នៅ​យប់​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣​នេះ រថយន្ត​សាំ​យ៉ុង​កែឆ្នៃ​ជាច្រើន​គ្រឿង រួម​ទាំង​រថយន្ត​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ចែមុំ ចំនូ​ន​០២​គ្រឿង​ទៀត បាន​ដឹក​ធ្យូង​ចំនួន​រាប់ពាន​បាវ ដែល​ជញ្ជូន​ចេញពី​ចំណុច​ភ្នំ​ព្រិច​រៀប​លើ​រថយន្ត​កែឆ្នៃ​ចូល​តាម​ផ្លូវ​(k3)​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ទៅ​លក់​ឱ្យ​វៀតណាម នៅ​ចំណុច​ច្រកទ្វា​ទ្វេភាគ្គី​ជ័យឃ្លាំង ហៅ​ជ្រោះ​ជ្រៅ​នេះ​តែម្តង​។

​នៅ​យប់​ថ្ងៃទី​១១ ខែ​សីហា​នេះ ស្ត្រី​មេ​ឈ្មួញ​ធ្យូង​ឆ្លងដែន​ឈ្មោះ ចែ​មុំ បាន​អះអាង​ថា​គេ​ពិតជា​មេ​ឈ្មួញ​រកស៊ី​ជំនួញ​ព្យូង​ឆ្លងដែន​ខុសច្បាប់ ដឹកជញ្ជូន​តាម​ច្រក​ជ្រោះ​ជ្រៅ ច្រក​ទ្វេភាគ្គី ជ័យ​ឃ្លាំង​ខាងលើ​នេះ​ពិត​ប្រាកដ​មែន​។ ស្រីមុំ​ឈ្មួញ​ធ្យូង​បាន​បន្តថា បើ​គេ​រកស៊ី​ធ្យូង​ឆ្លងដែន​ខុសច្បាប់ តើ​អ្នកណា​ហ៊ាន​ធ្វើ​អី​គេ ព្រោះ​គេ​មាន​ខ្សែរ​វល្លិ៍​ប៉េអឹម​រង​ម្នាក់ នៅ​ចាំ​ជួយ​សម្របសម្រួល​ខាង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​អស់​ទៅហើយ កុំ​ថា​ឡើយ​លោក សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្ត​ក្រចេះ ។ សម្បី​តែ លោកនាយ​ឧត្តម សេនី​យ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេ​បញ្ជ​ការ កង​រាជ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ក៍​មិន​ប៉ះ​របរ​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់ និង​ធ្យូង​ខុសច្បាប់ ខ្ញុំ​ដែរ​។​

​លោក អ៊ាម សុខ​លីម មេ​ប៉ុស្តិ៍​ច្រកទ្វា​ទ្វេភាគ្គី​ជ័យឃ្លាំង (​ហៅ​ជ្រោះ​ជ្រៅ​)​ស្រុក​ស្នួល​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​សីហា​នេះ លោក​បាន​ឱ្យ អាណាចក្រខ្មែរ  ដឹងថា ស្ត្រី​ឈ្មោះ​ចែ​មុំ រូប​នេះ​ពិតជា​បាន​ដឹក​ជញជូន​ធ្យូង​ឆ្លងទៅ​វៀតណាម តាម​ច្រក​ជ័យ​ឃ្លាំង​នេះ​ពិត​ប្រាកដ​មែន តែ​លោក​ថា​គេ​បាន​រត់ការ​លុយ​ឲ្យទៅ​សមត្ថកិច្ច​អស់ហើយ ម្យ៉ាងទៀត​ពេល​នេះ​លោក ជាប់​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម​ឯណ្ណោះ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ប្រជាពលរដ្ឋ​សុំណូមពរ​ដល់​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​អភិ​ខេត្ត​មេត្តាជួយ​ទប់ស្កាត់​និង​បង្ក្រាប​ធ្យូង​ឆ្លងដែន​នៅ​ចំណុច​ច្រកទ្វា​ទ្វេភាគ្គី ជ័យ​ឃ្លាំង (​ហៅ​ជ្រោះ​ជ្រៅ​)​នេះ​ផង ដោយសារ​ការកើតឡើង និង​បំផ្លាចបំផ្លាញ​ធនធាន​ធម្មជា​(​បទល្មើស​ព្រៃឈើ​)​នៅ​ចំណុច​ច្រក​ជ័យ​ឃ្លាំង​ខាងលើនេះ ត្រូវ​បាន​កំពុង​ហូ​ចេញទៅ​ប្រទេស​វៀតណាម​យ៉ាងគំហុក​៕​

អត្ថបទដែលជាប់ទាក់ទង