ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្រ្តីជំនាញស្តីពីការរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ ២០២៤-២០២៨
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមជំនួយការលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ អញ្ជើញចូលរួមប្រជុំពិគ្រោះយោបល់ ជាមួយឯកឧត្តម សុទ្ធ គឹមកុលមនី ទីប្រឹក្សា គ.ជ.គ.ម និងជាប្រធាននាយកដ្ឋាន ផែនការនិងស្រាវជ្រាវ និងមន្រ្តីជំនាញស្តីពីការរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលៀង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ខាន គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕