ភ្នំពេញ ៖ ល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តប៉ា សុជាតិវង្សនិងលោកជំទាវព្រមទាំងហែម ដារិទ្ធអភិបាលនិងភរិព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ៦ នៅវត្តអង្គពោធិញ្ញាណសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ។ ក្នុងពិធីបុណ្យនេះឯកឧត្តម និងលោកជំទាវក៏បានស្តាប់ពិធីចម្រើនព្រះបរិត្ត និងសម្ដែង ធម៌ទេសនា របស់ព្រះសង្ឃតាមទំនៀមទំលាប់នៃពិធីកាន់បិណ្ឌ។
“ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ”។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្តតែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណកម្មការវត្តឬភូមិបានមូមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕