ការប្រកួតបាល់ទាត់សប្បុរសធម៌ប្រមូលថវិកាបរិច្ចាគដល់មណ្ឌលកុមារកំព្រា ក្នុងខេត្តព្រៃវែង និងអបអរសាទរខួបលើកទី៤៥នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា!
(ខេត្តព្រៃវែង)នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស.ស.យ.ក.ខេត្តព្រៃវែង សហការជាមួយរដ្ឋបាលខេត្តព្រៃវែង បានរៀបចំកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមបាល់ទាត់ ស.ស.យ.ក.ខេត្តព្រៃវែង ជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងកៀរគរមូលនីធិជួយមណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី នៅកីឡដ្ឋានខេត្តព្រៃវែង។
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនភេសជ្ជៈ WURKZ ជាដៃគូរសហការឧបត្ថម្ភ , ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ និងសប្បុរសជននានា ដែលបានចូលរួមប្រកួត, ចូលរួមឧបត្ថម្ភ និងបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីស្នាមញញឹម និងក្តីសង្ឃឹម របស់កុមារកំព្រាក្នុងខេត្តព្រៃវែង៕