អតីតចៅហ្វាយខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺលោក ហែម ដារិទ្ធិ ទទួលបានការតែងតាំងមុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
អតីតចៅហ្វាយខណ្ឌ មានជ័យ រាជធានីភ្នំពេញ គឺលោក ហែម ដារិទ្ធិ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ទទួលបានការតែងតាំងមុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយអនុក្រឹត្យលេខ ១៣៤១អនក្រ.តត ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ៕