សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកក្រុមប្រឆាំងជ្រុលនិយមថា សុខភាពហ៊ុនសែនបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា
តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ មានខ្លឹមសារទាំងស្រុងថា « ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានះជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នា ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។
ខ្ញុំសូមអរគុណចំពោះឯកឧត្តម គីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋានៈជាមិត្តចាស់ម្នាក់និងបានទទួល ជួបដោយក្តីស្រឡាញ់រាប់អាន។ ខ្ញុំសូមអរគុណផងដែរដល់មិត្តភក្រទាំងអស់ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។
(មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុស ដំណឹងថាសុខភាពខ្ញុំមិនល្អ មកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេស វិញបានឬអត់)។
យើងសូមប្រាប់ទៅពួកអ្នកវិញថាសុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើបហ៊ុន សែនលាចាកលោក នេះទៅ។ យើងសូមផ្តល់យោបល់ឱ្យ ពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។
ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២មករា២០២៤ ខ្ញុំនឹងមានវត្តមាននៅ កម្ពុជាវិញសូមពួកជ្រុលនិយមកុំ បារម្មពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង»៕