អនុសាខាសមា គមនារីខណ្ឌ ដឹកនាំដោយលោកស្រីជ្រាង សុភី ប្រធានកិត្តិយសសមាគម នារីខណ្ឌ ចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣

ខណ្ឌមានជ័យ៖ លោកស្រីជ្រាង សុភី ប្រធានកិត្តិយសសមាគម នារីខណ្ឌបានផ្តល់អំណោយសប្បុរសធម៌ ជូនដល់ជនក្រីក្រចំនួន៣គ្រួសារ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
លោកស្រីជ្រាង សុភី ប្រធានកិត្តិយសសមាគម នារីខណ្ឌ និងជាភរិយាលោកសេង គន្ធអភិបាល ខណ្ឌ អមដំណើរដោយលោកស្រីនៅ សុនីតាអនុប្រធានសមានារីខណ្ឌ លោកចៅ សង្កាត់ស្ទឹងមានជ័យប៣និងភរិយារបស់លោកចៅសង្កាត់ ព្រម ទាំងក្រុមការងារសមាគមនារីខណ្ឌ/សង្កាត់ជាច្រើនរូបទៀតបានផ្តល់អំណោយជាថវិកាចំនួន ប្រគល់ជូនជូនដល់ប្រជាពលរដ្ឋផ្ទាល់ផ្ទះ ដែលរស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង គ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ។

អំណោយមនុស្សធម៌នេះ លោកស្រីជ្រាង សុភី ប្រធានកិត្តិយសសមាគម នារីខណ្ឌ និងជាភរិយាលោកសេង គន្ធអភិបាល ខណ្ឌមានជ័យបាននាំយកនូវអំណោយទាំងនេះទៅជូន ដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងឱកាសនោះដែរលោកចៅសង្កាត់ស្ទឹងមានជ័យ៣បានឧបត្ថម្ភដល់ប្រជាការពារមួយគ្រួសារប្រជាការពារសង្កាត់ដែលប្រពន្ធឈឺដេកនៅកន្លែង ដើម្បីបានសួរសុខទុក្ខ និងបានឃើញអំពីស្ថានភាព ជាក់ស្តែងរបស់គាត់ផងដែរ។

លោកស្រីជ្រាង សុភី ប្រធានកិត្តិយសសមាគម នារីខណ្ឌ និងជាភរិយាលោកសេង គន្ធអភិបាលខណ្ឌមានជ័យបានផ្តល់អំណោយជូនគ្រួសាររបស់ប្រជាពលរដ្ឋ គឺដើម្បីជាការលើកទឹកចិត្ត និងដើម្បីជួយសម្រួលដល់ការចិញ្ចឹមកូន ឲ្យខំតស៊ូក្នុងជីវិត និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង