តើ លោក​ គង់​ វុន​ មាន​អំណាច​ធំ​ប៉ុណ្ណា​ ទើប​ហ៊ាន​ ឈូសឆាយ​ដី​ពព្រៃរបស់​រដ្ឋ​ មេឃុំ​ឆ្លើយ​មិនដឹង​??

ខេត្តសៀមរាប៖ ដូចពាក្យចាស់ពោលមិនខុសមែន (ដីព្រៃរបស់រដ្ឋ) បើខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃក៏វាមិនហ៊ាន។ បើ​តាម​ប្រភព​ព័ត៌មាន​ពីអ្នក​ឆ្លងកាត់​នៅ​ចំណុច​ត្រពាំងកណ្ដៀងឈៀងខាងកើតស្ថិតក្នុងភូមិ រូងថ្មី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ប្រាប់​អ្នកសារព័ត៌មាន​ថា​ មាន​ការ​កាប់​ទន្ទ្រាន​

ឈូសឆាយ​ដីព្រៃរបស់រដ្ឋយ៉ាងគគ្រឹកគគ្រេង​ ដែល​អ្នក​ប្រព្រឹត្ត​ទាំងនោះ​មាន​ឈ្មោះ​ គង់ វុន។ ប្រភព​បន្តថា​ មិនដឹង​លោក​ គង់ វុន​​ នោះ​
មានខ្សែរ ឬអំណាចធំប៉ុណ្ណាទើបហ៊ានរំលោភឈូសឆាយដីព្រៃរបស់រដ្ឋដោយមិនរំខានដល់ អាជ្ញាធរ​ដែនដី​ ឬ​ជំនាញ​ពាក់ព័ន្ធ​យ៉ាង​ដូច្នេះ​?។

ជារៀងរាល់ថ្ងៃ លោក គង់ វុន បានប្រើស្នៀតពិសេស ពេលថ្ងៃយកគោយន្តកែច្នៃដឹកកម្មករចូលកាប់បំផ្លាញព្រៃឈើដោយដៃអស់រាប់សិបហិចតា ពេលយប់លោកប្រើគ្រឿងចក្រ។
ជាក់ស្ដែងនៅយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩:៤៥នាទី លោក គង់វុន បានយកគ្រឿងចក្រអាប៊ុលចូលរុញប្រមូល
ដើមឈើ​ដែលកាប់​ឆ្ការ​រួចជាដុំៗ ដើម្បីដុតកម្ទេចចោលនៅនឹងកន្លែង។

បញ្ហា​ខាងលើ​អង្គភាពសារព័ត៌មានយើងបានរាយការណ៍តាមប្រព័ន្ធតេឡេក្រាមទៅលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកបានចូលមើលហើយតែមិនឆ្លើយតបមកវិញនោះទេនៅមុនពេលចេញផ្សាយនេះ។

ចំណែក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក​ក៏ក៏មិនឆ្លើយតដែល បន្ទាប់ពី​អង្គភាពយើងបានរាយកាណ៍ជូនលោក។

រីឯលោក ម៉ុង ប៊ុលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តសៀមរាប អង្គភាពសារព័ត៌មានយើងរាយការណ៍និងបញ្ជូនរូបភាពតារយៈតេឡេក្រាម លោកក៏ចូលមើលហើយតែមិនឆ្លើយតបដូចគ្នា។

បើតាម​លោក យន្ត ប្រុស មេឃុំល្វែងឫស្សី  បានឆ្លើយយ៉ាងខ្លីថា (លោកមិនដឹងទេ)។
អង្គភាពសាព័ត៌មានយើង រង់ចាំការបកស្រាយឡើងវិញរាល់ មន្ត្រីជំនាញពាក់ព័ន្ធ​ដែលព័ត៌មានយើងបាន ទំនាក់ទំនង​ទៅហើយ​តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ ផ្ទុយ​ពី​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ (អង្គភាព​រដ្ឋ​ត្រូវធ្វើការ​ឲ្យ​បាន​ល្អ​សហការ​ល្អ​ជាមួយ​អ្នកសារព័ត៌មាន​ ព័ត៌មាន​ជា​អំណាច​ទី៤​ ដែល​ជួយរាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ជាតិ​​ និង​របប​សារព័ត៌មានជាគោល)។

សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់មានអនុសាសន៍ទៅកាន់អភិបាលខេត្ត សម្ថកិច្ច និងជំនាញពាក់ព័ន្ធត្រូវការពារនិងបង្រ្កាបឲ្យបាននូវបុគ្គលខិលខូចដែលចូលកាន់កាប់ហ៊ុំព័ទ្ធយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ឌិផ្ទាល់ខ្លួន ត្រូវចាប់ខ្លួនយកមក ផ្ដន្ទាទោស​តាមច្បាប់​ជាដាច់ខាត។

ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការសំណូមពរដល់ ឯកឧត្ដម​ ប្រាក់ សោភ័ណ្ឌ អភិបាល នៃ​គណ​អភិបាល​ខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានចុះទប់ស្កាត់និងបង្រ្កាបការកាប់ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់រដ្ឋ​នៅចំណុចទីតាំងខាងលើនេះផងទាន៕ការិយាល័យផ្សព្វផ្សា 070926014/0889846555

 

អត្ថបទដែលជាប់ទាក់ទង