សមត្ថកិច្ចចាប់ខ្លួនខ្នាន់កាំភ្លើងបានម្នាក់ ករណីបាញ់ប្រហារជនរងគ្រោះបណ្ដាលអោយស្លាប់ និងរងរបួសធ្ងន់នៅក្នុងបុរី ប៉េង ហួត បឹងស្នោ
ភ្នំពេញ៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ និងរងរបួសធ្ងន់នៅក្នុងបុរី ប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៣៖៥០នាទី រសៀលថ្ងៃ ទី១៧ ខែមិថុនា នេះ ជនដៃដល់ត្រូវសមត្ថកិច្ចចាប់បានម្នាក់ហើយ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីមន្ត្រីជំនាញមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅមុននេះ។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញានជនសង្ស័យឡើយ ខណៈដែលខ្មាន់កាំភ្លើងផ្លុងរថយន្តចោលនៅខណ្ឌឬស្សីកែវ ហើយបន្តជិះម៉ូតូ Zoomer X ចំនួន២គ្រឿងគេចខ្លួន។
តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះកំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខជនល្មើសដើរលបចូលមកក្នុងផ្ទះរួចនិយាយគ្នាចុះឡើងរឿងព្រំប្រទល់ដី រហូតដល់តឹងសសៃករដាក់គ្នា។
ភ្លាមៗស្រាបប់តែ ជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួន៕