បើកវគ្គបណ្តុះបណ្តាល ស្តីពីវិន័យកងជួរ និងតួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ជូនដល់មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប្រជាការពារទាំង១០សង្កាត់នៅក្រុងតាខ្មៅខេត្តកណ្តាល

កណ្តាល៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ តំណាងដ៏ខ្ពងខ្ពស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាល ស្តីពីវិន័យកងជួរ និងតួនាទី ភារកិច្ច និង សិទ្ធិរបស់ប្រជាការពារ ជូនដល់មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និង កម្លាំងប្រជាការពារទាំង១០សង្កាត់ ។

សមាសភាពចូលរួមមាន៖
-លោក លោកស្រីអធិការរង
-លោក លោកស្រីនាយ នាយរងផ្នែក
-លោក លោកស្រីនាយ នាយរងប៉ុស្តិ៍
-ប្រធាន អនុប្រធានប្រជាការពារ និងសមាជិកប្រជាការពារអញ្ជេីញមកពីសង្កាត់ទាំង១០ ។

វគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តប្រជុំនទី(ហៅវត្តក្រពេីហា) ជាលទ្ធផលវាយតម្លៃនៃវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម
-មេរៀនវិន័យកងជួរ ការគ្រងឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ សិក្ខាកាមមានការយល់ដឹង ៨២%
-មេរៀនតួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ សិក្ខាកាមមានការយល់ដឹង៨០%
-មេរៀនការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងរបៀបធ្វើរបាយការណ៍ ។

លោកអធិការបានជម្រុញដល់តាមបណ្តាលប៉ុស្តិ៍ទាំង១០ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅសូុមអោយលោកនាយប៉ុស្តិ៍ទាំង១០ សហការជាមួយលោកលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់បន្តបណ្តុះបណ្តាលដល់បងប្អូនប្រជាការពារផ្សេងទៀតដែលមិនទាន់បានធ្វេីការបណ្តុះបណ្តាលវគ្គមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង