អនុស្សាខាខណ្ឌមានជ័យដឹកនាំដោយលោកជំទាវ ទាវ ធីតាចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកចំនួន៤គ្រួសារ អំណោយដែលបានចែកជូនក្នុង១គ្រួសារ

ខណ្ឌមាននាព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤

អនុសាខាសមា គមនារីខណ្ឌ ដឹកនាំដោយលោកជំទា វទាវ ធីតា ភរិយាលោកឧកញ៉ាថោង សារ៉ាត់
ជាប្រធានសមាគម នារីខណ្ឌ និងអមដំណើរដោយលោកស្រីនៅ សុនីតាអនុប្រធានសមានារីខណ្ឌ លោកចៅ សង្កាត់រងចាក់អង្រែក្រោម និងសង្កាត់ចាក់អង់គ្លេសលើ ព្រម ទាំងក្រុមការងារសមាគមនារីខណ្ឌ/យុវជនសង្កាត់ជាច្រើនរូបទៀត។
ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកចំនួន៤គ្រួសារ
អំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបានរួមមាន : អង្ករ១បេ២៥គីឡូ មី១កេះ ទឹកត្រីដបធំ១យួរ ទឹកស៊ីអ៊ីវ ដបធំ១យួរ និងថវិកាចំនួន ១០០.០០០ រៀល( ដប់ម៉ឺន ) ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង