ប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពរវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់

កណ្ដាល៖រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញគោរពរវិញ្ញាណក្ខន្ធសព របស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ដែលត្រូវជាឪពុកបង្កើត របស់ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២:០៦ នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ប្រតិភូទាំងអស់ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ចំពោះការទទួលមរណៈភាព ដោយក្តីអាឡោះអាល័យបំផុតនូវការបាត់បង់ ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និង ពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ចំពោះ ភរិយា កូនៗ និងចៅៗ។

គណៈប្រតិភូ បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ បានសោយក្នុងឋានបរមសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង