ប្រជាពលរដ្ឋជីវភាពខ្វះខាត០៤គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១ទី២ ទទួលបានអំណោយដើម្បីដោះស្រាយជីវភាពអនុសាខាសមាគមនារីខណ្ឌមានជ័យ
(ភ្នំពេញ)៖ អនុសាខាសមាគមនារីខណ្ឌមានជ័យបានចុះសួរសុខទុក្ខ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤គ្រួសារ ស្ថិតនៅសង្កាត់បឹងទំពន់ទី១ បឹងទំពន់ទី២ មានចំនួន០៤គ្រួសារដឹកនាំដោយលោកជំទាវ ទាវ ធីតាជាភរិយាលោកឧកញ៉ាថោង សារ៉ាត់ប្រធានសមាគមនារីខណ្ឌ លោកស្រីជ្រាង សុភី អនុប្រធានកិត្តិយស និងជាភរិយាលោកសេង គន្ធ អភិបាលខណ្ឌមានជ័យបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមកឧបត្ថម្ភ ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន០៤គ្រួសារ ក្រោយពីក្រុមការងារអនុសាខាសមាគមនារីខណ្ឌ បានទទួលសេចក្ដីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិ-សង្កាត់ ដែលជាសេនាធិការ។
សកម្មភាពមនុស្សធម៌របស់ក្រុមការងារអនុសាខាសមាគមនារីខណ្ឌមានជ័យ ក្នុងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមកឧបត្ថម្ភ ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន០៤គ្រួសារនេះ បានរៀបចំធ្វើឡើងដោយមានការចូលរួមពីលោកស្រីនៅ នីតា អនុប្រធានគណៈកម្មាធិការ អនុសាសមាគមនារីខណ្ឌនិង លោក-លោកស្រី សមាជិក សមាជិកាសមាគមនារីខណ្ឌ ហើយនឹងចៅសង្កាត់បឹងទំពន់មួយបឹងទំពន់ពីរនាថ្ងៃទី២០ខែសីហាឆ្នាំ២០២៤។
លោកជំទាវ ទាវ ធីតាជាភរិយាលោកឧកញ៉ាថោង សារ៉ាត់ប្រធានសមាគមនារីខណ្ឌ លោកស្រីជ្រាង សុភី អនុប្រធានកិត្តិយស និងជាភរិយាលោកសេង គន្ធ អភិបាលខណ្ឌមានជ័យបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តសង្គហបណ្ឌិតម៉ែន សំអន ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពោលគឺ ទីណាក៏ដោយ ឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់សមាគមនារី មកជួយសង្គ្រោះជានិច្ច។
សូមជម្រាបថា សម្រាប់អំណោយមានជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់អនុសាខាសមាគមនារីខណ្ឌមានជ័យ ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាននាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ទាំង០៤គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកស៉ីអុីវ១យួរ, ទឹកត្រីយួរ, ទឹកសុទ្ធមួយកេស, ចាស់ហួយមួយកេស មីមួយកេស និងថវិកាចំនួន ផងដែរ៕