ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤រោច ខែ ស្រាពណ៍ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨និង៣០ នាទីព្រឹក គណៈកម្មាធិការគណបក្សខណ្ឌ៧មករា បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយសង្កាត់អូរឫស្សីទី២ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការគណប្សសង្កាត់អូរឬស្សីទី២ ក្រោមអធិបតីភាព លោក វ៉ា សាបាន អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ៧មករា តំណាង លោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ៧មករា ។
ដែលមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន សមាជិក-សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ ចំនួន ៤៥ នាក់ ។
ក្នុងពីធីសំណេះសំណាល និង ប្រកាសសមាសភាពក្រុមការងារចុះជួយសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ លោកវ៉ា សាបាន បានលើកឡើងអំពីតួនាទី ភារកិច្ច របស់ក្រុមការងារ ដែលបានប្រកាសសមាសភាព ប្រធាន អនុប្រធាន ក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ គឺត្រូវអនុវត្តការងារបន្តរួមមាន ៖
១.បញ្ហាសន្តិសុខ
-លុបបំបាត់ គ្រឿងញៀនឱ្យបានជូនប្រជាពលរដ្ឋ
-លុបបំបាត់ក្រុមចោរប្លន់ លួច ឆក់ ឬ គាស់ផ្ទះ ជូនប្រជាពលរដ្ឋ អោយបានល្អប្រសើ ស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថភាព ។
-ត្រូវចុះធ្វើវេទការសាធាណៈតាមភូមិនីមួយៗ ដើម្បីទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ និងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ។
២.បញ្ហាសតិអារម្មណ៍
-ត្រូវពង្រីកពង្រឹងសមាជិក-សមាជិកាបក្ស ទាំងចាស់ ទាំងថ្មី
-ត្រូវមានកម្មវិធីសំណេះសំណាល និង ចុះសួរសុខទុក្ខ សមាជិក-សមាជិកា ដែលមានជម្ងឺ ដើម្បីលើកទឹកចិត្តដល់ពួកគាត់
-ត្រូវអនុវត្តការងារអោយចំគោលដៅ ធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង មានសតិអារម្មណ៍
-បែងចែកក្រុមការងារចុះតាមភូមិ
-កសាងសមាជិកបក្សដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោត មានទាំងបរមាណ និងគុណភាព
-គាងគរសបុរសជនជួយទាំងស្មារតី សំភារៈ និងថវិកា
-ត្រូវបំរើសេវាសាធារណៈ ឬសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ សូមកុំធ្វើការរើសអើង ។