លោកជៀម ខូយ និងភរិយាព្រមទាំងបុត្រលោកហ៊ុន សុខុន និងភរិយាព្រមទាំងបុត្រ សូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តព្រែកសំរោង តាមប្រពៃណីយ ព្រះពុទ្ធសាសនា
ក្រុងតាខ្មៅ ៖ លោកជៀម ខូយ ចៅសង្កាត់តាខ្មៅ និងភរិយាព្រមទាំងបុត្រ លោកហ៊ុន សុខុនចៅសង្កាត់ស្វាយរលំ និងភរិយាព្រមទាំងបុត្ររួមជាមួយ សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមេភូ ជុំវិញសង្កាត់ និងពុទ្ធបរិសទ័ ជាច្រើនទៀត បានចូលរួមសូត្រមន្ត កាន់បិណ្ឌវេនទី៨ នៅវត្តវត្តព្រែកសំរោងភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល។
នៅរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨កញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាល ទៅកាន់បរលោក សូមវិញ្ញាណខន្ធ អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយ អោយពរ អោយជយ័ ដល់កូនចៅ អោយទទួលបាន សេចក្តីសុខសប្បាយ គ្រប់ប្រការ
រកសុីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ។
ក្នុងឱកាសនោះដែរ លោកលោកជៀម ខូយចៅសង្កាត់តាខ្មៅ និងលោកហ៊ុន សុខុនចៅសង្កាត់ស្វាយរលំ ក៍បានប្រគេនទេយ្យវត្ថុ និង គ្រឿងឧបភោគ បរិភោគ រួមទាំង បច្ចយ័ មូយចំនួន ផងដែរ៕