លោកជៀម ខូយភរិយាព្រមទាំងកូនចៅលោកហ៊ុន សុខុន ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៨ នៅវត្តព្រែកសំរោង
នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជជៀម ខូយចៅសង្កាត់តាខ្មៅ និងភរិយាព្រមទាំងកូនចៅ លោកហ៊ុនសុខុនចៅសង្កាត់ស្វាយរលំ និងភរិយាព្រមទាំងកូនចៅ និងឯកឧត្តមលោកជំទាវលោកលោកស្រី រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនិងក្រុមប្រឹក្សាព្រមទាំងមេភូមិអនុភូមិជំនួយការភូមិ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តព្រែកសំរោង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃខេត្តកណ្តាល ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ។
ក្នុងឱកាសនោះដែរលោកចៅសង្កាត់តាខ្មៅដោយនាំយកទេយ្យទានរួមមានជូនព្រះសង្ឃមួយអង្គចំនួន ២០០០០រៀល និងបច្ចេកកសាងថវិកា ២,៥០០,០០០ រៀល ។រីឯចៅសង្កាត់ស្វាយរលំបានបច្ច័យកសាងចំនួន២,២០០០០០៕