សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូត្រមន្តកាន់បិណ្ឌវេនទី៩ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

កណ្តាល៖រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញសូត្រមន្តកាន់បិណ្ឌទី៩ និងនាំយកនូវបច្ច័យ គ្រឿងបរិក្ខា ទ័យវត្ថុរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគេនព្រះសង្ឃ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ប្រតិភូសាខា មន្ត្រីរាជការ យ៉ាងច្រើនកុះករ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការទាំង៧សន្តានដែលបានធ្វើមរណៈកាលទៅកាន់ បរលោក សូមវិញ្ញាណក្ខន្ធអស់លោកទាំងនោះ យោងយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ស្របពេលជាមួយប្រជាពលរដ្ឋជា ពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា ក៏បានចូលរួមរីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បាននាំយកទេយ្យវត្ថុ គ្រឿងបរិក្ខា និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់ចែង និងប្រើប្រាស់នៅក្នុងរយៈ នៃពិធីបុណ្យកាន់បិណ្ឌនេះ រួមមាន៖អង្ករ២តោន មី២០កេស ត្រីខ១កេស ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០កេស ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោ១កេស ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង