លោកជំទាវស៊ីន សុផលដានីតា និងក្រុមគ្រួសារ បាននាំយកទេយ្យទាន ផ្ទាល់និងបច្ច័យកសាង ចំនួន២.២២២.២២២រៀលនៅវត្តម្រោម ព្រះវិហារពីរ

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២៤

លោកជំទាវស៊ីន សុផលដានីតា និងក្រុមគ្រួសារ អញ្ជើញទៅវត្ត ម្រោម ព្រះវិហារពីរ ដោយនាំយកទេយ្យទាន ផ្ទាល់របស់លោកជំទាវស៊ីន សុផលដានីតាប្រគេនព្រះសង្ឍបានចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្ត ម្រោម ព្រះវិហារពីរ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។ ជាមួយគ្នានេះផងដែរបានវេរប្រគេនព្រះសង្ឃ នូវទិយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ២បាវ ,ទឹកត្រី ២យួរ ,មី ២កេស,ត្រីខ ២យួ ,ទឹកសាអ៊ីវ២យួ ,ប្រេងខ្យង២ដប ,ទឹកសុទ្ធ ២កេស, ទឹកផ្លែឈើចំរុះ ២កេស ,តែ២កញ្ចប់ (ធំ) ,កាហ្វេ ២កញ្ចប់(ធំ), ប្រេងកូឡា ១ឡូតូច (១២ដប) រួមទាំង បច្ច័យកសាង និង ផ្សេងៗជាច្រើនទៀត ប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់ព្រះវស្សា ព្រមទាំងថវិកាចំនួន២.២២២.២២២រៀលស្មើរនិង(៥៥៥.៥ដុល្លារ) ផងដែរ។

សូមជូនកុសលផលបុណ្យដល់បងប្អូនទាំងអស់គ្នា សូមប្រកបដោយសុខភាពល្អ សុភមង្គល និងសម្រេចជោគជ័យ គ្រប់ភារកិច្ចការងារ និងសូមប្រកបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយឡើយ៕

អត្ថបទដែលជាប់ទាក់ទង