លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ កញ្ញា-តុលា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំខែ វិច្ឆិកា
ព្រៃវែង៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែ កញ្ញា-តុលា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ ប្រព្រឹត្តទៅ នៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ដោយទទួលបានការអញ្ជើញចូលរួមពី លោកស្នងការរង លោកអនុផែន លោកនាយការិយាល័យទាំង៣០ លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៦០៧ លោក អធិការនគរបាលក្រុង-ស្រុកទាំង១៣ និងលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕