លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័…

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅសណ្ឋាគារ​សុខា​ភ្នំពេញ​ លោក​បណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ដឹក​នាំ​ សមាជិក​ សមាជិកា​ សមាគម​ចំណុះ​ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ប្រមាណ​ជិត​ ៥០០នាក់​ ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។

សូមបញ្ជាក់​ផងដែរថា​ ការដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ គឺជាវឌ្ឍនភាពថ្មី នៃកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាលចុះឈ្មោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរាជរដ្ឋាភិបាល​ ហេីយ​ការចុះឈ្មោះ​គឺពុំ​មាន​ការ​បង្ខិតបង្ខំ​ ពោលគឺ​ចូលរួម​ចុះឈ្មោះ​ដោយ​ស្ម័គ្រចិត្ត​។

អត្ថបទដែលជាប់ទាក់ទង